Poster ផ្លូវការរបស់ Xiaomi Mi 10 Series

បើយោងទៅតាមដំណឹងទទួលបាន កាលពីពេលកន្លងបាននិយាយថា ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញនូវ ស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីចុងក្រោយរបស់ខ្លួនគឺ Xiaomi Mi 10 និង Mi 10 Pro នៅខែក្រោយនេះហើយ។ លើសពីនេះទៅទៀត ស្មាតហ្វូនលំដាប់កំពូលទាំង 2 ម៉ូឌែលនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញខ្លួនជាផ្លូវការ មុនថ្ងៃដែលក្រុមហ៊ុន Samsung ប្រកាសចេញ Galaxy S20 Series ជាផ្លូវការទៅទៀត។ ខណៈពេលនេះ យើងបានដឹងច្បាស់ហើយថា Galaxy S20 Series នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ នៅឡើយតែថ្ងៃប្រកាសចេញរបស់ Mi 10 Series នោះទេ ដែលយើងមិនទាន់បានដឹង។



ចំណែកឯ Xiaomi Mi 10 Pro នឹងបំពាក់មកជាមួយអេក្រង់លាត ទំហំ 6.5 អ៊ីញ ប្រភេទជា OLED ដែលមាន កម្រិតល្បឿន Refresh Rate 90Hz។ ចំពោះកម្លាំងម៉ាស៊ីន Xiaomi Mi 10 Pro នឹងប្រើប្រាស់បន្ទះឈីបកំពូល Snapdragon 865 គួបផ្សំជាមួយជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB។ ផ្នែកកាមេរ៉ាវិញ Xiaomi Mi 10 Pro នឹងភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 108MP, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide) ទំហំ 48MP, មួយគ្រាប់គឺជាលេនពង្រីក (Telephoto) ទំហំ 12MP និងមួយគ្រាប់ចុងក្រោយគេគឺជា Depth Sensor ទំហំ 8MP។ Xiaomi Mi 10 Pro នឹងភ្ជាប់មកជាមួយថ្មទំហំ 4,500 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែរកម្លាំង 40W ផងដែរ។

Comments

Popular Posts